ស្រឡាញ់អ្នកមុនតែមករៀការអ្នកក្រោយ
អូនស្រឡាញ់បងជាបុរសដំបូងបង្អស់ក្នុងជីវិតរបស់អូនហើយ ក៏នឹងគិតថាជាបុរស់ចុងក្រោយនៅក្នុងជីវិតរបស់អូនដែរ តែឲ្យអូនសុំទោសបង ម្ខាងជាគ្រួសារម្ខាងជាអ្នកដែលអូនស្រឡាញ់ តែយើងទាំងពីមិនមាននិស្ស័យជាប្តីប្រពន្ធនោះទេ ។ អូននៅតែស្រឡាញ់បងជារៀងរហូត ហើយផ្សងជួបបងនៅជាតិក្រោយជាប្តីប្រពន្ធនឹងគ្នា ធ្វើម្តេចជាតិនេះយើងមានកម្មជាអកុសល្យមិនអាច ជួបក្នាជាគូជីវិត ។ អូនត្រូវបំពេញបំណងម្តាយឪពុកអូនជាអ្នកមានគុណ ។ បងជាស្នេហាដំបូងរបស់អូន បងបានបង្កើតក្តីស្រម័យគ្រប់យ៉ាងសម្រាប់អូន ថានឹងរួមរសជាមួយគ្នាលុះគ្រាអវស្សាន្តនៃជីវិត ។អូនមិនដាច់ចិត្តពីបងទេ ជារៀងរាល់រាត្រីអូនយុំ ព្រោះអាណិតបង នេះឬជាព្រហ្មលិខិត កម្នត់ឲ្យជីវិតយើង ក្លាយជាដូច្នេះ ។ តើយើងបានសាងកម្មអ្វី បាជាមកជួបរឿងដូច្នេះទៅវិញ ។ ទឹកភ្នែកអើយ អ្នកជួយស្រែកប្រាប់ទៅ បងផងថាអូនស្រលាញ់បងណាស់ អូនមិនមានបំណងទេ អូនអាក្រក់ណាស់ ដែលក្បត់បងមករៀបការជាមួយគេ ។ បងជេស្តីអូនតាម ចិត្តបងចុះអូនទទួលគ្រប់យ៉ាង ។ អូនសារភាពថាអូន ជាអ្នកខុសដែលសម្រេចចិត្តចាកចេញពីបង តែអូនគ្មានជំរើសទេ អូនសុំទោស ។
បើយើងមាននិស្ស័យ អូនសូមផ្សងជួបបងជាតិក្រោយ ។
No comments:
Post a Comment